ទឹកបន្លែផ្លែឈើជួយដល់ប្រព័ន្ឋរំលាយអាហារ
គ្រឿងផ្សំ
ម្នាស់ ម្រះ ក្រូចឆ្មារ ទឹកឃ្មុំ
វិធីធ្វើ
១- ផ្លែម្រះ ១០០ក្រាម , ម្នាស់ ២០០ក្រាម , ក្រូចឆ្មារ (ផ្លែ១ ពុះជា ៤) , ទឹកឃ្មុំ និងទឹកកកដុំ សមល្មម
២- ផ្លែម្រះត្រូវប្រើច្រាសដុសធ្មេញ (ថ្មី) ដុសលាងនឹងទឹកធម្មតា ។បន្ទាប់មកត្រូវ ត្រាំនៅក្នុងម្យៅសណ្តែកសៀងអោយបាន ១០នាទី ទើបស្រង់ចេញ និងប្រើច្រាសដុសធ្មេញ ដុសលាងជាមួយទឹកធម្មតា ។ដាក់សំដិលអោយស្ងួត ទឹកទុកប្រើការ ។
៣- ហាន់ផ្លែម្រះ និងម្នាស់ជាដុំតូចៗ
៤- ដាក់បន្លែផ្លែឈើចូលក្នុង ឧបករណ៍គាបចម្រាញ់ផ្លែឈើ ចាក់ដាក់កែវ ។ បន្ទាប់មកច្របាច់ក្រូចឆ្មាចូល និងចាក់ទឹកឃ្មុំដាក់ទឹកកកដុំចូល ជាការស្រេច ។
កំណត់សំគាល់ផ្សេងៗ
ទឹកផ្លែម្រះ និងទឹកម្នាស់ក្រោយពីបន្ថែមទឹកក្រូចឆ្មារចូល គឺអាចមានក្លិនក្រអូបឈ្ងុយ និងកាត់ជាតិល្វីងនៃផ្លែម្រះ ហើយទឹកបន្លែផ្លែឈើនេះ ជួយអោយប្រព័ន្ឋ រំលាយអាហារដំណើរការបានស្រួល ។វិធីទទួលទានដ៏ល្អប្រសើរ គឺក្រោយពេលបាយ តែហាមទទួលទានពេលព្រឹកព្រលឹម ពោះនៅទំនេរ ។
0 យោបល់:
Post a Comment