គ្រឿងផ្សំ
ការ៉ុត ម្ទេស ស្លឹកខ្ទឹម ត្រប់ ប្រេងឆា ខ្ទឹមស យីហ៊ី ទឹកស៊ីអ៊ីវ
វិធីធ្វើ
១- ត្រប់វែង ២ផ្លែ , យីហ៊ឺ ១ភាគ៤ ,បង្គាក្រៀម ២-៣ស្លាបព្រា ,ដើមខ្ទេមហាន់ ២ដើម, ម្ទេសនាងដៃយកគ្រាប់ចេញចិត្តវែងៗ ១ផ្លែ, ខ្ទឹមសហាន់ធំៗ កន្លះស្លាបព្រាបាយ ,ប្រេងសំរាប់ឆា ឬចៀន ,ទឹកស៊ីអ៊ីវសម្រាប់ផ្សំគ្រឿង , ការ៉ុត ចិតសម្រាប់តុបតែង
២- ត្រាំយីហ៊ឺ និងបង្គាក្រៀម ក្នុងទឹក រហូតដល់ទន់ យកយឺហ៊ីមកចិញ្រ្ផាំ ធំៗល្ម ចំណែកឯបង្កាក្រៀម ដំអោយសំប៉ែតល្មមទុកសិន ។
ចិតត្រប់វែងជាចំណិតៗ
៣- ដាក់ដាំខ្ទះ ដាក់ប្រេងឆារហូតក្តៅ ដាក់ខ្ទឹមស ម្ទេសដៃនាង ដើមខ្ទឹមហាន់ ចៀនអោយក្លិនឈ្ងុយ សឹមយកយឺហ៊ឺ និងបង្គាក្រៀម ឆារួមគ្នា (បើកភ្លើងល្មម) អោយយីហ៊ឺឆ្អិន ដាក់ត្រប់វែង ដែលឆាទុក មកឆាជាមួយគ្នា ដាក់ទឹក ដែលត្រាំយឺហ៊ី បន្តិច ដាក់ទឹកស៊ីអ៊ីវ ដំឡើងភ្លើងអោយខ្លាំងបន្តិច ឆារហូតដល់ ហួតទឹក មុននឹងដួសឡើង រួយរោយការ៉ុតតុបតែងអោយស្អាត ។
0 យោបល់:
Post a Comment