Friday, February 28, 2014


គ្រឿងផ្សំ
គោ ប៉េងប៉ោះ ខ្ទឹមបារាំង ដំឡូងបារាំង អំបិល ខ្ទឹមស ស្រា ទឹកប៉េងប៉ោះ

វិធីធ្វើ
១- សាច់គោ (សាច់ចំឡក) ៦០០ក្រាម, ប៉េងប៉ោះ ១ផ្លែ, ដំឡូងបារាំង ២មើម, ខ្ទឹមបារាំង ១មើម, ខ្ទឹមស ៥កំពិស, អំបិល ១ស្លាបព្រាកាហ្វេ, ស្រា ស ២ស្លាបព្រាបាយ, ទឹកប៉េងប៉ោះខាប់ ១កំប៉ុង, ប៊័រ ៤ក្រាម
២- សាច់គោត្រូវលាងអោយស្អាត រួចហើយដាក់ស្រុសនឹងទឹកក្តៅបន្តិច ហើយស្រង់ចេញ និងហាន់ជាដុំៗ ។ផ្លែប៉េងប៉ោះ ខ្ទឹមបារាំង និងដំឡូងបារាំងហាន់ដុំៗ ។ ខ្ទឹមស​ ដំអោយម៉ត់ ។
៣- ដាក់ខ្លាញ់ ឬប្រេងឆា ទៅក្នុងខ្ទះ និងស្រោចស្រា ស ចូល ព្រមទាំងចាក់សាច់គោ ចូលឆាត្រឡប់អោយរហ័យដៃ ទើបស្រង់ចេញទុកប្រើការ ។ដាក់ខ្លាញ់ឬប្រេងឆា សារជាថ្មី ដើម្បីបំពងខ្ទឹមសរហូតមានក្លិនឈ្ងុញ ទើបចាក់ទឹកប៉េងប៉ោះ ខ្ទឹមបារាំង និងដំឡូងបារាំងចូល និងឆាត្រឡប់ចុះឡើង ។
៤- ចាក់សាច់គោ ចូលក្នុងខ្ទះ ព្រមទាំងដាក់ទឹក ២កូនចានចង្កឹះ និងចាក់ទឹកប៉េងប៉ោះខាប់ចូល ហើយគ្របមាត់ខ្ទះអោយជិត និងរម្ងាស់ប្រហែលកន្លះម៉ោង ដោយប្រើភ្លើងធុនកណ្តាល ។ មុននឹងពន្លត់ភ្លើង ត្រូវបង់អំបិល និងប៊័រចូល រួចហើយកូរអោយសព្វទុកជាការស្រេច ។

0 យោបល់:

Post a Comment