Monday, June 30, 2014


គ្រឿងផ្សំ
ត្រី ម្រះ ផ្សិត ស្លឹកក្រូចសើច ត្រប់ គល់ស្លឹកគ្រៃ រំដេង

វិធីធ្វើ
១- ធ្វើត្រីលាងទឹកអោយស្អាត ញាត់រំដេង ស្លឹកក្រូចសើច ក្នុងពោះត្រី យកស្លឹកគ្រៃ ទ្រាប់បាតឆ្នាំង ដាក់ទឹកបន្តិចដាក់ត្រីពីលើ រួចយកទៅចំហុយអោយឆ្អិន ។ចំណែកបន្លែផ្សេងៗ ដូចជា ននោង ក្តឹបឱឡឹក ផ្កាឡាយហៀង ផ្ទី ត្រូវស្រុសអោយឆ្អិន ។
២- ទឹកអម្ពិលទុំ ៥ស្លាបព្រាបាយ , ទឹកត្រី ៥ស្លាបព្រាបាយ , ស្ករត្នោត ១ស្លាបព្រាបាយ, អង្ករលីង កិនឬបុកម៉ត់ ១ស្លាបព្រាបាយ ,ម្ទេសម៉ត់ ១-២ស្លាបព្រាកាហ្វេ, ខ្ទឹមក្រហមហាន់ ៣-៥មើម ,ជីរណារហាន់ ១-២ដើម
៣- យកភាគផ្សំទាំងអស់រួមបញ្ចូលគ្នា ភ្លក្សមើលរសជាតិ ជូរ ប្រៃ ផ្អែម ល្មមតាមការចូលចិត្ត ដួសដាក់ក្នុងចាន ហើយរោយជីរណាពីលើ ។

0 យោបល់:

Post a Comment