Thursday, July 3, 2014


គ្រឿងផ្សំ
ជ្រូក ម្ទេស ស្លឹកខ្ទឹម ផ្កាគីមឆាយ ស្ពៃជ្រក់ ប្រេងឆា ប្រេងខ្យង ស្រា

វិធីធ្វើ
១. ស្ពៃជ្រក់ ១ខាំ​, ក្រពះជ្រូក ២ខាំ​ , ថ្លើមជ្រូក ១ខាំ , ម្ទេសដៃនាង ហាន់បញ្ផិតៗ ១គ្រាប់ ,ឃិនឆាយ ហាន់កង់ៗ ១ដើម, ម្យៅឆា ១ស្លាបព្រាបាយ, ប្រេងឆា ២ស្លាបព្រាបាយ, ប្រេងខ្យង ១ស្លាបព្រាបាយ, ស្រាចិន កន្លះស្លាបព្រា , ទឹកស៊ុប ៣ស្លាបព្រាបាយ​ ។
២. យកស្ពៅជ្រក់មកហាន់ចំណិតតូចៗ ចំណែកក្រពះជ្រូក ថ្លើមជ្រូក យកទៅស្រុសទឹកក្តៅអោយឆ្អិន ស្រង់ឡើងដាក់លើកញ្រ្ផែងអោយស្រស់ទឹក ហាន់ជាចំណិតតូចៗ ទុកមួយអន្លើ ។
៣. ដាក់ខ្ទះលើភ្លើងអោយក្តៅល្ម​ម រួចចាក់ប្រេងឆា ចូលយកស្ពៃជ្រក់ ថ្លើមជ្រូក មកដាក់ចូល​ ឆាត្រឡប់មួយសន្ទុះ ទើបដាក់ប្រេងខ្យង ស្រាចិន និងទឹកស៊ុប ។
៤. ដាក់ដើមខ្ទឹម ឃិនឆាយ ម្ទេសដៃនាង ចូល ។
៥. យកម្យៅឆា មកកួររំលាយក្នុងទឹក រួចចាក់ចូលខ្ទះឆាមួយសន្ទះ លើកឡើងរួចទទួលទាន ។

0 យោបល់:

Post a Comment