Thursday, July 3, 2014


គ្រឿងផ្សំ
គោ ជ្រូក អំបិល ទឹកត្រី ម្រេច ស្កររាវ

វិធីធ្វើ
១- សាច់គោ ឬជ្រូក (សាច់ត្រគាក ឬសាច់ចំឡក) ១គីឡូក្រាម , ម្រេចម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ , ស្កររាវ ១ ស្លាបព្រាបាយ , ទឹកត្រី ១ ស្លាបព្រាបាយ , អំបិលម៉ត់ ១ ស្លាបព្រាបាយ ។
២- លាងសាច់អោយស្អាតពន្លះវាជាបន្ទះស្តើងៗតាមបណ្តោយសាច់ ។
៣- យកសាច់មកប្រឡាក់ជាមួយ អំបិល ម្រេច ស្កររាវ ទឹកត្រី ហើយផ្អាប់ទុកប្រហែល ៦ម៉ោង រួចសឹមយកមកហាលថ្ងៃ មួយថ្ងៃ ។
៤- ពេលចង់ទទួលទាន យកសាច់មកអាំងភ្លើងចង្រ្កានធ្យូងអោយឆ្អិន រួចដំអោយទក់ បែកចេញពីគ្នា ទទួលទានជាមួយនឹងទឹកជ្រលក់ ។

របៀបធ្វើទឹកជ្រលក់
ម្ទេសបុក ១ស្លាបព្រាកាហ្វេ ទឹកត្រី កន្លះស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ ផ្សំគ្រឿងទាំងអស់ចូលគ្នា ។

0 យោបល់:

Post a Comment