មាន់អាំង
គ្រឿងផ្សំ
មាន់ ម្ទេស ស្ករស អំបិល ក្រូចឆ្មារ ខ្ទឹមស គល់ស្លឹកគ្រៃ ទឹកត្រី ម្រេច ទឹកខ្មេះ
វិធីធ្វើ
១- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល , គល់ស្លឹកគ្រៃហាន់ល្អិតៗ ២គល់ និងមើមខ្ទឹម ១០កំពិស , ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ និងអំបិលម៉ត់ កន្លះស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ
២- បុក គល់ស្លឹកគ្រៃ មើមខ្ទឹម ម្រេច អំបិល ទឹកត្រី ចូលគ្នាអោយល្អិតរួច យកមក ប្រឡាក់សាច់មាន់ ហើយផ្អាប់ទុករយៈពេល ២ម៉ោង ។យកសាច់នោះទៅអាំងដោយប្រើភ្លើងតិចៗបានហើយ ។
៣- ពេលសាច់ឆ្អិនឡើងពណ៌ កាត់ដុំៗរៀបដាក់ចាន ទទួលទាន ជាមួយ ទឹកជ្រលក់ផ្អែម ឬទឹកគ្រឿងផ្សេងទៀតក៏បាន តាមការចូលចិត្ត ។
គ្រឿងផ្សំទឹកជ្រលក់ផ្អែម :
ម្ទេសចង្អុលមេឃ ១-២គ្រាប់ ខ្ទឹមជ្រក់ ១មើម ស្ករស ១ស្លាបព្រាបាយ អំបិលម៉ត់ កន្លះស្លាបព្រាកាហ្វេ ទឹកខ្ទឹមជ្រក់ ២ស្លាបព្រាបាយ ទឹកខ្មេះ ១ស្លាបព្រាបាយ ។បុកម្ទេស មើមខ្ទឹមជ្រក់ អោយល្អិត ដាក់ស្ករ អំបិល ទឹកខ្ទឹមជ្រក់ និងទឹកខ្មេះ កូរអោយរលាយចូលគ្នា ។
គ្រឿងផ្សំទឹកជ្រលក់ប្រៃ :
ម្រេចម៉ត់ ៣ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ ផ្សំគ្រឿងទាំងអស់ចូលគ្នាជាការស្រេច ។
0 យោបល់:
Post a Comment