ត្រី ម្ទេស ផ្សិត ស្លឹកក្រូចសើច ត្រួយអំពិលខ្ចី ក្រូចឆ្មារ គល់ស្លឹកគ្រៃ ទឹកត្រី រំដេង អំពិលទុំ ខ្ទឹមក្រហម
វិធីធ្វើ
១- ត្រីកន្ឋរ ៣-៤ ក្បាល ,ទឹកស្អាត ៣ពែងកន្លះ , ខ្ទឹមក្រហម មើមតូចដំ ៧មើម , ផ្សិតចំបើងរីកមួយពែង , ត្រួយអំពិលខ្ចី ១ពែង , ទឹកម្ផូរអំពិល ១ស្លាបព្រាបាយ , ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ , ទឹកត្រី ២ស្លាបព្រាបាយ , ម្ទេសខ្មាំង ៥-១០ គ្រាប់ , រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច អំបិល ប៊ីចេង មួយមុខបន្តិចៗ ។
២- ដាក់ឆ្នាំងដាំទឹកអោយពុះ បង់់រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹម ទុកអោយពុះមួយស្របក់ដាក់ត្រីកន្ឋរ ផ្សិត ដាក់ទឹកត្រី ទឹកម្ផូរអម្ពិល អំបិល ប៊ីចេង មុននឹងដាក់ចុះត្រូវបង់ត្រួយអំពិលខ្ចី និងម្ទេស។ ពេលដាក់ចុះសឹមដាក់ទឹកក្រូចឆ្មារ (ដាក់ទឹកក្រូចឆ្មារ ដើម្បីអោយរសជាតិជូរខ្លាំងបន្តិច តែបើមិនចូលចិត្តរសជាតិជូរខ្លាំង ឬគ្មានក្រូចឆ្មារ មិនបាច់ក៏បានដែរ ។
0 យោបល់:
Post a Comment