គ្រឿងផ្សំ
មាន់ ម្ទេស ខ្ទឹមបារាំង ស្លឹកខ្ទឹម គ្រាប់ស្វាយចន្ទី ប្រេងឆា ខ្ទឹមស ប្រេងខ្យង
វិធីធ្វើ
១ -សាច់មាន់ហាន់ជាដុំៗ ១ពែង , ខ្ទឹមបារាំងហាន់ជាចម្រៀកៗ ១ភាគ៤ពែង , គ្រាប់ស្វាយចន្ទីលីង ១ភាគ ៤ពែង , ខ្ទឹមសចញ្រ្ចាំ ៥កំពិស, ដើមខ្ទឹម ហាន់ជាកង់់ៗ ២-៣ដើម , ប្រេងខ្យង ១ភាគ២ ស្លាបព្រាកាហ្វេ , ប្រេងឆា ១ភាគ២ស្លាបព្រាកាហ្វេ , ម្ទេសក្រៀមគ្រាប់ធំ លីង ហាន់ជាកង់តូចៗ ២ផ្លែ ។
២- ដាក់ខ្ទះអោយក្តៅ ដាក់ប្រេងឆាបន្តិច រួចយកខ្ទឹមស មកឆាអោយឈ្ងុយទើប ដាក់សាច់មាន់ឆាអោយឆ្អិន ។
៣- ដាក់ខ្ទឹមបារាំងឆាល្មមឆ្អិន (ដាក់ទឹកស៊ីអ៊ីវ បន្ថែមរសជាតិ)ប្រេងខ្យង ឆាច្របល់ ជាមួយគ្នា ។
៤- ដាក់គ្រាប់ស្វាយចន្ទី ម្ទេសលីង ដើមខ្ទឹម ឆាចូលគ្នា ប្រសិនបើស្ងួត ដាក់ទឹកបន្តិច ដួសដាក់ចាន រួចរោយពីលើដោយម្ទេសលីង ។
0 យោបល់:
Post a Comment