Monday, January 12, 2015

គ្រឿងផ្សំ
ល្ពៅ ល្ពៅ ម្ទេស ផ្សិត ជីនាងវង ស្ករស ប្រេងឆា ទឹកស៊ីអ៊ីវ ផ្សិតក្រៀម ពពុះសណ្តែក (ហ៊ួគី)

វិធីធ្វើ
១- ល្ពៅចិតសំបក ហាន់ជាចំណិតស្តើងល្មម ៣០០ក្រាម , ផ្សិតចិន ប្រឡាក់គ្រឿង ហាន់ចំណិត ២ដើម , ផ្សិតចំបើង ហាន់ចំណិត ១០០ក្រាម , ផ្សិត ស ហែកជាចម្រៀកតូចល្មម ១ដើម ពពុះសណ្តែក បំពងកាច់ជាចំណិតល្មម កន្លះបន្ទះ, ម្ទេសដៃនាង ១ផ្លែ , ស្លឹកជីរនាងវង កន្លះពែង , ស្ករ ស ១ស្លាបព្រាកាហ្វេ , ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ , ទឹក ១ភាគ៤ពែង , ប្រេងឆា ២ស្លាបព្រាបាយ
២- ដាក់ប្រេងឆា ក្នុងខ្ទះ បើកភ្លើងអោយក្តៅ ដាក់ល្ពៅចូល ថែមទឹកចូលទៅបន្តិច ដើម្បីអោយសាច់ល្ពៅទន់ ឆាអោយទាន់តែឆ្អិន ។
៣​- ផ្សំគ្រឿងជាមួយស្ករស ទឹកស៊ីអ៊ីវ ឆាត្រឡប់អោយឆ្អិនសព្វ
៤-​ ដាក់ផ្សិត ចិន, ផ្សិត ចំបើង, ផ្សិត ស ពពុះសណ្តែក ម្ទេសដៃនាង ឆាអោយឆ្អិន ។
៥- ដួសដាក់ចាន​ រោយស្លឹកជីរនាងវងពីលើ ជាការស្រេច ។

0 យោបល់:

Post a Comment