+គ្រឿងផ្សំៈ
- ស្ពៃបូកគោ ៥គីឡូក្រាមទឹក២,៥លីត្រ
- អំបិលគ្រួស ៥០០ក្រាម
- ឆៃថាវ ០,៥គីឡូក្រាម
- ការ៉ុត ០,៥គីឡូក្រាម
- ម្យៅអង្ករដំណើប ៖ ២០០ក្រាម (ម្សៅអង្ករដំណើប១ស្លាបព្រាបាយ ហើយនិងទឹក៣០០មីលីលីត្រ)
- ម្សៅម្ទេស(ម្ទេសក្រៀមកិន) ២០០ ក្រាម
- ខ្ទឹមស ១០០ក្រាម
- ខ្ញី ១០០ក្រាម
- ស្លឹកខ្ទឹម ១០-១៥ដើម
- ទឹកត្រី ២០០មីលីលីត្រ
+វិធីធ្វើៈ
*រៀបចំស្ពៃ
យកស្ពៃបូកគោពុសជា២និងពុសត្រង់គល់ប្រវែង២ថ្នាំងដៃ ប្រលាក់ជាមួយអំបិលទុករហូតដល់ស្ពៃបូកគោទ្រោម ស្រពាប់ រួចយកទៅត្រាមទឹក១០នាទី និងលាងជំរះចេញ ដើម្បីកុំឲ្យមានជាតិប្រៃពេក៕
*ទឹកគីមឈី
- យកម្យៅអង្ករដំណើប ស្ករស កូរលាយជាមួយទឹក រួមយកទៅដាក់ដាំដោយកូរឲ្យស្មើរដៃរហូតដល់ ម្យៅអង្ករដំណើបឆ្អិននិងខាប់
- ហាន់ ឬឈូស ការ៉ុតនិងឆៃថាវ ជាសសៃតូច
- ហាន់ស្លឹកខ្ទឹមបញ្ឃិតវែងៗ
- ហាន់ខ្ញីជាដុំតូចៗ ដើម្បីឲ្យងាយស្រួលក្នុងការកិន រួចយកខ្ញី ខ្ទឹមស និងទឹកត្រីដាក់កិនជាមួយគ្នារហូតដល់ម៉ត់
- លាយការ៉ុតនិងឆៃថាវ ស្លឹកខ្ទឹម និងល្បាយដែលបានកិនរួច (មិត្តអ្នកតាមដានត្រូវភ្លក់មើលតាមការពេញចិត្ត ព្រោះទឹកគឹមឈីជាចំណុចសំខាន់ដើម្បីឲ្យគីមឈីមានរសជាតិឆ្ងុយឆ្ងាញ់)
*ប្រលាក់ស្ពៃ និងទឹកគឹមឈីឲ្យសព្វជាការស្រេច ដើម្បីឲ្យមានក្លិនឆ្ងុយ និងរសជាតិឆ្ងាញ់ ត្រូវទុកគីមឈីនៅខាងក្រៅជាមួយសីតុណ្ណភាពធម្មតា រយៈពេល២ថ្ងៃ មិត្តអ្នកតាមដានអាចធ្វើការបរិភោគភ្លាមក៏បាន។
តាមរយះការបង្ហាញខាងលើសង្ឃឹមថាមិត្តអ្នកអាននឹងទទួលបានជោគជ័យក្នុងការធ្វើមុខម្ហូបនេះ ៕
0 យោបល់:
Post a Comment