ខត្រីជាអាហារមួយប្រភេទមានរសជាតិដ៏ឆ្ងុយឆ្ញាញ់ និងពេញនិយមរបស់ប្រជាជនខ្មែរ ដោយឡែកខត្រីរបស់ខ្មែរមានការច្នៃតាមប្រភេទត្រីខុសៗគ្នា ដោយឃើញថាបងប្អូនខ្មែរយើងមួយចំនួនធ្លាប់បានឃើញ និងភ្លក់ តែមិនទាន់ដឹងពីរបៀបធ្វើ ថ្ងៃនេះម្ហូបខ្មែរសូមលើកយករបៀបធ្វើខត្រីរស ជូនដល់មិត្តអ្នកតាមដាន។
គ្រឿងផ្សំៈ
- ត្រីរ៉ស់ កន្លះគីឡូ
- ម្រេចបុក 1ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ
- ម្សៅស៊ុប កន្លះស្លាបព្រាបាយ
- ខ្លាញ់ 2ស្លាបព្រាបាយ
- ស្ករត្នោត 2ស្លាបព្រាបាយ
- ទឹកត្រី 1ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាបាយ
វិធីធ្វើៈ
- ត្រីហាន់ជាបន្ទះកង់ទៅតាមចំណូលចិត្ត។
- ដាក់ខ្លាញ់ឲ្យក្តៅ ដាក់ខ្ទឹមសបំពងឈ្ងុយ ទើបដាក់ស្ករត្នោតចូលកូរឲ្យចេញជើងអង្ក្រង ទើបដាក់សាច់ត្រី ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប អំបិល ម្រេច ទឹកបន្តិចរំងាស់ពី10ទៅ15នាទី ទាល់តែត្រីចូលជាតិ (ជាធម្មតាគេមិនត្រូវការទឹកច្រើនទេ)។
0 យោបល់:
Post a Comment