Saturday, April 18, 2015

អាចនិយាយបានថា ការប្រើប្រាស់ទឹកស៊ុបគឺជាកត្តាសំខាន់ក្នុងការធ្វើស៊ុបឲ្យបានឆ្ងាញ់។ថ្ងៃនេះម្ហូបខ្មែរនឹងបង្ហាញលោកអ្នកពីរបៀបកែច្នៃមុខម្ហូប ពីស្លឹកជីឡាំហោដែលដើរតួរនាទីសំខាន់ក្នុងការធ្វើឲ្យមុខម្ហូបមានរសជាតិឆ្ងុយឆ្ងាញ់ពិសេសរបស់ស៊ុប៕ ប្រិយមិត្តចូលរួមធ្វើម្ហូបជាមួយម្ហូបខ្មែរ ឥឡូវនេះណា៎៕

+គ្រឿងផ្សំៈ
ងៀវស្រស់ ១,៥គីឡូ
ប្រហិតត្រីឡាត ១០០ក្រាម
ស្លឹកជីឡាំហោ ៥០ក្រាម
គល់ស្លឹកគ្រៃដំ ៣គល់
ប៉េងប៉ោះ ១០០ក្រាម
ផ្សឹតចំបើង ១០០ក្រាម
តៅហ៊ូ
ម្ទេស,ខ្លឹមស,ខ្ទឹមក្រហម ចញ្ចាំ,ស្លឹកខ្ទឹមហាន់ល្អិត 
ទឹកត្រី ប្រេងឆា
គ្រឿងសម្រាប់ស៊ុប
+វិធីធ្វើៈ
ងៀវត្រាំរហូតដល់ស្អាត,ប៉េងប៉ោះហាន់ជាចំណិត, ជីឡាំហោហាន់ជាចំណិតជាសសៃ, ផ្សិតចំបើងកាត់ជាពីរ, លាយប្រហិតត្រីឡាតនឹងខ្ទឹមស ស្លឹកខ្ទឹម ម្ទេស រួចមូលជាដំតូចៗ, បំពងគល់ស្លឹកគ្រៃ ខ្ទឹមក្រហម ខ្ទឹមសរហូតដល់ឆ្ងុយ, ដាក់ដាក់ចំបើងចូល , ចាក់ទឹកចូលរងចាំរហូតដល់ពុះ,ដាក់គ្រឿងសម្រាប់ស៊ុបចូល, ដាក់សាច់ប្រឡិតត្រីចូល, ដាក់ប៉េងបោះ, ដាក់ស្លឹកជីឡាំហោចូល, ដាក់ទឹកត្រី , ដាក់ងៀវ និងតៅហ៊ូ ដាក់ចូលពេលក្រោយ សម្រាប់បរិភោគភ្លាមៗ។


0 យោបល់:

Post a Comment