Tuesday, April 7, 2015

ជាប្រភេទមុខប្ហូមរហ័សមួយប្រភេទសម្រាប់ស្រ្តីមេផ្ទះ។ ត្រីសមុទ្រដុតម្ទេស មានជាតិហិលរបស់ម្ទេសបៃតង និង ម្រេចខ្ចី រួមផ្សំជាមួយរសជាតិត្រីសមុទ្រឆ្ងុយឆ្ងាញ់ពិសេស នឹងធ្វើឲ្យអ្នកចាប់ចិត្តជាមិនខាន។
+គ្រឿងផ្សំៈ ត្រីសមុទ្រ(៥០០ក្រាម) ម្ទេសខ្ចី(១០ក្រាម) ម្រេច(១៥ក្រាម) ស្លឹកក្រូចសើច(១០សន្លឹក) ស្លឹកចេក(១ផ្នែកតូចល្មម) ខ្ទឹមក្រហម(៥មើម) ខ្ទឹមស(១០កំពិស)

+វិធីធ្វើៈ
-បុកម្ទេសជាមុន បន្ទាប់មកដាក់ម្រេចខ្ចី ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី១ស្លាបព្រា ស្ករ១ស្លាប និងប៊ីចេង១ស្លាប។
-យកសាច់ត្រីសមុទ្រសុទ្ធប្រលាក់លាយជាមួយ គ្រឿងម្ទេសដែលបានបុកហើយ។
-ប្រើសន្លឹកអាលុយមីញូម ទ្រាប់ស្លឹកចេកពីលើ រួចដាក់ស្លឹកក្រូចសើចលើស្លឹកចេក និងដាក់សាច់ត្រីដែលបានប្រឡាក់ហើយ រួចខ្ចប់ទៅដាក់ដុតក្នុងចង្រ្កានដុត ឬ អាំងនិងចង្រ្កានធម្មតាជាការស្រេច។
ប្រិយមិត្តអាចជ្រលក់ជាមួយទឹកស៊ីអ៊ីវ ទឹកម្ទេស ដើម្បីទទួលបានរសជាតិថ្មីមួយទៀត។

0 យោបល់:

Post a Comment