Friday, April 3, 2015


+ គ្រឿងផ្សំ
- បង្គា ឬ កំពិស​ ៥០០ ក្រាម បកសំបកយកក្បាលចេញ
- សាច់ជ្រូក ៥០០ ក្រាម ចិញ្ច្រាំ
- ម្សៅអង្ករ ៥០០ ក្រាម

- ល្មៀត ១ ស្លាបព្រាកាហ្វេ ឬ​ មួយ​កូន​ដំតូច
- ខ្ទះដូង ៤០០ មីលីលីត្រ
- ខ្ទឹមបារាំង ២ ដុំ ១ ឆាលាយសាច់ ១ ​ធ្វើ​ស្នូល​ ហាន់ជា​ចំណិតៗ
- ស៊ុត ២ គ្រាប់
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុបមាន់ ១​ស្លាបព្រាកាហ្វេ
- ប្រេងឆា (ម្តង ១ ស្លាបព្រាកាហ្វេ)
- ទឹក ១ លីត្រ
- សាឡាត់ បេះលាងទឹកឲ្យស្អាត
- ត្រសក់ ២ ផ្លែ ចិតបណ្តោយជាចំណិតៗ
- ជីអង្កាម ជី​ចាត់កា ជី​នាងវង បេះលាងទឹកឲ្យស្អាត(អាច​រើស​ប្រភេទជី​មួយ​ចំនួន​ទៀត​តាម​ការចូលចិត្ត)
- សណ្តែកបណ្តុះ ៥០០ ក្រាម
+ វិធីធ្វើ
១. ជា​ដំ​បូង​អ្នក​ត្រូវ​យក​ទឹក ១ លីត្រ ​លាយ​ជា​មួយ​នឹង​ម្សៅ ៥០០ ក្រាម​បន្ទាប់​មក​កូរ​បញ្ចូល​គ្នា​បន្តិច​សិន​រួច​បន្ថែម​​ស៊ុត ២​ គ្រាប់,​ ល្មៀត ១ ស្លាបព្រាកាហ្វេ,​ ខ្ទិះដូង​ ៤០០ មីលីលីត្រ​, អំបិល កន្លះស្លាបព្រាកាហ្វេ ​កូរ​បញ្ចូល​​គ្នា​ទាំង​អស់​រហូត​ទាល់​តែ​រលាយ​ចូល​គ្នា​សប់​ល្អ​។
២. ​ដាក់​ឆ្នាំង​ឆា​ខ្ទឹម​បា​រាំង​ឲ្យ​ឆ្អិន​បន្ទាប់​មក​ដាក់​សាច់​ជ្រូក​ចូល​ឆា​ពី​ទៅ​បីត្រឡប់​ រូច​ក៍​បន្ថែម ​ម្សៅ​ស៊ុប​មាន់ ១ ស្លាបព្រាកាហ្វេ, ​ម្រេច កន្លះស្លាបព្រាហ្វេ​ (អ្នក​អាច​បន្ថែម​អំ​បិល​បន្តិច​ក៍​បាន​ដែរ)​ រួច​ហើយ​ក៍​ឆា​រហូត​ទាល់​តែ​ឆ្អិន​។
៣. ​ដាក់​ប្រេង​ឆា ១ ​ស្លាប​ព្រាកាហ្វេ ​ចូល​ក្នុង​ឆ្នាំង​ខ្ទះ​រួច​ទុក​ឲ្យ​ក្តៅ​បន្តិច​សិន​ទើប​បន្ថែម​ម្សៅ​ដែល​បាន​លាយ​រួច​ចូល​ទៅ​ក្នុង​ឆ្នាំង​ខ្ទះ ១ វេក ​វាច​ឲ្យ​ស្មើ ​ឬ​ក៍​អាច​លើក​ខ្ទះ​ក្រ​លេង​ក៍​បាន​រួច​បន្ថែម ​បង្កង​,សាច់ឆា, ​សណ្តែកបណ្តុះ, ​ខ្ទឹមបារាំង​ ដាក់​នៅ​ម្ខាង​ងាយ​ស្រួល​ក្នុង​ការ​យក​ម្ខាង​ទៀត​គ្រប​ពី​លើ ​​រួច​គ្រប​ប្រ​ហែល​ជា ​២-៣ នាទី ​យក​ម្ខាង​ទៀត​គ្រប​ទៅ​ម្ខាង​ទៀត​ដែល​មាន​ស្នូល​រួច​ហើយ​គ្រប​មួយ​ភ្លេច​ក៍​ត្រ​ឡប់​ម្ខាង​ទៀត​គ្រប​រហូត​ស្នូល​ខាង​ក្នុង​ឆ្អិន​នោះ​អ្នក​និង​ទទួល​បាន​នំ​បាញ់​ឆេវ។​
+ របៀបធ្វើទឹកគ្រឿង
អ្នក​ត្រូវ​មាន​ចាន​គោម​តូច​ល្មម​មួយ​យក​មក​លាយ​គ្រឿង​ហើយ​កូរ​បញ្ចូល​គ្នា​ឲ្យ​រលាយ​សប់​ដែល​មាន​គ្រឿង​ផ្សំ​ដូច​ជាៈ
- ម្ទេស ៤ គ្រាប់ ហាន់តូចស្តើងៗ
- ខ្ទឹមស ២ កំពឹស ហាន់ល្អិតៗ
- ស្កសរ ៤-៥ ស្លាបព្រាបាយ
- ទឹកក្តៅ ៥ ស្លាបព្រាបាយ
- ក្រូចឆ្មា ១ ផ្លែ (អាច​ជំនួស​ដោយ​ទឹក​ខ្មះ)
- ទឹកត្រី ៥-៦ ស្លាបព្រាបាយ
- ការ៉ុត ១ មើម ​ចិត​ជា​ចំ​ណិត​តូចៗ​ (ឬ​ប្រើ​សំភារៈ​ឆូត) ​ដាក់​ចូល​ក្នុង​ទឹក​គ្រឿង​ខ្លះ ​និង​ទុក​ផ្ទាប់ជាមួយ​ខ្លះ​នៅ​ពេល​ញាំ។

0 យោបល់:

Post a Comment