គ្រឿងផ្សំ
ស្ករស គ្រាប់ជី
វិធីធ្វើ
១- គ្រាប់ជីរ ១៥ក្រាម ,ទឹកស្អាត ២០០ក្រាម , ស្ករស ៥០ក្រាម
២- យកគ្រាប់ជីរមករើសកំទេចផ្សេងៗ ចេញអោយស្អាត ដាក់ក្នុងភាជនៈ ដែលអាចធន់ នឹងកម្ពៅបាន
៣- ចាក់ទឹកក្តៅ ឬទឹកត្រជាក់ ក៏បាន ចូលក្នុងគ្រាប់ជីរ រួចកូរអោយសព្វ ។
៤- ទុកអោយគ្រាប់ជីររីក រហូតដល់មានលក្ខណៈ រំអិលសថ្លា ចំណែកត្រង់ចំណុចកណ្តាល គ្រាប់ជីរមានពណ៌ខ្មៅ រួចដាក់ស្ករសចូល កូរអោយរលាយសព្វ
៥- ពេលយកមកទទួលទាន គួរដាក់ក្លាស្សេអោយត្រជាក់ ឬឈូសទឹកកកដាក់ចូល នឹងមានរសជាតិឆ្ងាញ់ជាប់ចិត្ត ។
កំណត់សំគាល់ផ្សេងៗ
គ្រាប់ជីរ គេអាចយកមកធ្វើជាភេសជ្ផៈទទួលទាន ដែលផ្តល់ប្រយោជន៍ដល់សុខភាព ច្រើនយ៉ាង ពិសេសបំបាត់បញ្ហាទល់លាមក ជួយកម្ចាត់ ឬកាត់បន្ថយ ខ្លាញ់ក្នុងសរសៃឈាម ដែលជាការជួយកាត់បន្ថយ អត្រាប្រឈមអោយនឹងជំងឺបេះដូង ។ ប៉ុន្តែដើម្បីអោយបានផលល្អ គួរពិសាមុនពេលចូលគេង
0 យោបល់:
Post a Comment