គ្រឿងផ្សំ
ផ្លែទទឹម ស្ករស អំបិល
វិធីធ្វើ
១- យកគ្រាប់ទទឹម មកច្របាច់ជាមួយទឹកដាំឆ្អិន ធ្វើយ៉ាងណាអោយសាច់រលេះចេញពីគ្រាប់ បាយច្រើនបំផុត។
២- ត្រងដោយក្រណាត់ ស្បៃស្អាត យកទៅដាក់ក្នុងឆ្នាំង ដាក់លើភ្លើងប្រមាណ៥នាទី ទើបលើកចុះ ។
៣- ដាក់ទឹកស្ករ ឬស្ករស អំបិល កូរអោយសព្វ ភ្លក្សរសជាតិអោយមាន រសជាតិ ជូរអែម លាយប្រៃតិចៗ ទុកអោយត្រជាក់ ។
៤- ដួសដាក់កែវ អាចដំទឹកកកតូចៗ ដាក់ចូល ឬយកទៅក្លាស្សេក្នុងទូទឹកកក អោយត្រជាក់ក៏បាន ។
កំណត់សំគាល់ផ្សេងៗ
គុណប្រយោជន៍ ផ្នែកអាហារ
ក្នុងផ្លែទទឹម ប្រកបដោយសារធាតុអាហារសំខាន់ផ្សេងៗ ដូចជា ប្រូទីន , ថាមពល, ការបូអ៊ីដ្រាត ជាតិសរសៃ ។
គុណប្រយោជន៍ផ្នែកឱសថ
តាមការស្រាវជ្រាវ រកឃើញថា សំបកឬសរបស់ដើមទទឹម មានឬទ្ឋិក្នុងការ កម្ចាត់មេរោគ ដូចជា អៀន សត្វល្អិត និងមានសព្វគុណក្នុងការប្រឆាំងរោគ គ្រុនសន្ឋំ របេង និងផ្សិតនៅបរិវេណស្បែកទៀតផង ។
0 យោបល់:
Post a Comment