Friday, March 13, 2015

គ្រឿងផ្សំ
កន្ទួត ស្ករស អំបិល

វិធីធ្វើ
១ -ផ្លែកន្ទួត ១ពែង , ស្ករស ១ពែង , អំបិលម៉ត់ ១ស្លាបព្រាកាហ្វេ , ទឹក២ពែង
២- លាងផ្លែកន្ទួតអោយស្អាត ដំវាអោយទន់
៣- ស្ងោផ្លែកន្ទួតជាមួយទឹក រហូតដល់សាច់វាទន់ផុយ ថែមស្ករ អំបិលរំងាស់ ដោយភ្លើងតិចៗ រហូតដល់អំបិលរលាយ ។ រំងាស់បន្តប្រហែល​ ៣០នាទី​ទើបដាក់ចុះ រួចច្រោះជាមួយកញ្ច្រែងក្រឡាធំ ។ខណៈពេលច្រោះ ក៏ត្រូវប្រើវែក​ កូរវឹកអោយសាច់កន្ទូតចេញមកដែរ ហើយទុកអោយត្រជាក់ ចាក់ដាក់ដប រួចយកទៅ ក្លាស្សេក្នុងទូទឹកកក ។
៤- ពេលពិសា ត្រូវដួសទឹកកកដាក់កែវ​ ចាក់ទឹកកន្ទួតចូល​ ពិសាភ្លាមៗ ។

កំណត់សំគាល់ផ្សេងៗ
គុណប្រយោជន៍ផ្នែកអាហារ
ផ្លែកន្ទួត មានសារធាតុអាហារ សំខាន់ច្រើន ដូចជាថាមពល ការបូអ៊ីដ្រាត ប្រូតេអ៊ីន កាកសរសៃអាហារ​ វីតាមីនC និងអំបិលរ៉ែ ។
គុណប្រយោជន៌ផ្នែកឱសថ​
ផ្លែកន្ទួត មានសព្វគុណសម្បត្តិ ជាថ្នាំបញ្ចុះ ជួយអោយត្រជាក់បំពង់ក បន្តយអាការៈក្អក កែអាការៈឈី-ក បន្ថយការក្អួតចង្អោរ សម្រាប់ស្រ្តីមានគភ៌ ៕

0 យោបល់:

Post a Comment