Sunday, August 16, 2015


គ្រឿងផ្សំ៖

ត្រីរស ស្ពៃក្រញាញ់ ផ្សិតចំបើង ខ្ញី​ ខ្ទឹមស ខ្ទឹមក្រហម​ និង សៀង។

របៀបធ្វើ៖

យកសាច់ត្រីសុទ្ធកាត់បញ្ឈិតជាដំៗ

រួចប្រឡាក់សាច់ត្រីជាមួយស្ករស សៀង ប្រេងខ្យង ទុកមួយសន្ទុះ

បន្លែស្ពៃក្រញាញ់ស្រុះទឹកក្តៅ និងកាត់តូចៗ ផ្សិតពុះជាដំ

ខ្ទឹមក្រហមហាន់តូចៗ ខ្ទឹមសចិញ្ច្រាំល្អិត

យកគ្រឿងផ្សំខាងលើតំរៀបដាក់ចាន សម្រាប់ចំហុយ

រួចហាន់ខ្ញីល្អិតៗដាក់ពីលើ រួចដាក់ចំហុយនឹងរងចាំ១៥នាទី


ប្រិយមិត្តអាចហាន់ម្ទេស និងដាក់ជីវាន់សុយបន្តិចដើម្បីឲ្យមុខម្ហូបមានសំរស់កាន់តែស្អាត និង

បង្កើនខ្លិនឆ្ងុយ៕

0 យោបល់:

Post a Comment