Saturday, July 18, 2015


+គ្រឿងផ្សំ៖
ប្រហុកសាច់ល្អ សាច់ជ្រូកបីជាន់ចិញ្ច្រាំ ត្រីឆ្អើរប្រឡេះយកតែសាច់ បង្គាក្រៀមបុក ត្រប់ពុតញង គ្រឿងបុកមានរំដេង( គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រមៀត, ខ្ជាយ, ម្ទេសឆ្អើរ, ម្ទេសហឹរ, ខ្ទឹមស, ខ្ទឹមក្រហម បុកចូលគ្នាឱ្យម៉ត់) ប្រេងឆា, ទឹកត្រី, ស្ករស, ប៊ីចេង, ប្រហុក, ម្សៅស៊ុប, ខ្ទិះដូងយកក្បាលខ្ទិះ, ខ្ទឹមស, ខ្ទឹមក្រហមចិញ្ជ្រាំចូលគ្នាឱ្យល្អិត


+អន្លក់មាន៖
ស្ពៃក្ដោប ភ្លៅកង្កែប កញ្ឆែត ត្រប់ស្រួយ សណ្ដែកកួរ ត្រសក់ ឫបន្លែអ្វីផ្សេងទៀតតាមតែលោកអ្នកចូលចិត្ដ

+របៀបធ្វើ:

  • ជាដំបូង​ត្រូវដាក់​ខ្ទះទុក​ឱ្យក្ដៅ រួចចាក់​ប្រេងឆាចូល ដាក់ត្រប់​ពុតញង​ចូលលីង​ឱ្យឆ្អិនបន្ដិច រួចដួសទុក​ដោយទ្បែក។
  • ប្រេងឆា​ដែលនៅសល់ ត្រូវដាក់​ខ្ទឹមស និង​ខ្ទឹមក្រហម​ចិញ្ជ្រាំ​ចូលលីង​ឱ្យក្រហម ទើបដាក់​គ្រឿង​ដែលបុក​រួចលីង​ទាល់តែឈ្ងុយ
  • និង​ទ្បើងពណ៌​ក្រហម។
  • ក្រោយពី​ធ្វើគ្រឿង​ទ្បើងពណ៌​ក្រហមហើយ ទើបដាក់​ប្រហុកចូល​លីងសព្វ​សាច់ បើគោក​ត្រូវចាក់​ក្បាលខ្ទិះ​ចូលបន្ដិច​ទុកឱ្យពុះ
  • បន្ទាប់មក​ដាក់សាច់ជ្រូក, ទឹកត្រី, ស្ករស, ប៊ីចេង, ម្សៅស៊ុប, សាច់ត្រីឆ្អើ, បង្គាក្រៀមបុក, ត្រប់ពុតញង ទើប​ចាក់ក្បាល​ខ្ទិះចូល 
  • តែមិន​ឱ្យរាវ​ពេកទេ ត្រូវភ្លក់​រសជាតិ​ឱ្យផ្អែម និង​ប្រៃបន្ដិច។
  • ពេលទទួលទាន ត្រូវផ្ទាប់​ជាមួយអន្លក់​បន្លែស្រស់ ហើយ​ត្រូវបរិភោគ​ជាមួយ​បាយ។

0 យោបល់:

Post a Comment