ទឹកមង្ឈុត
គ្រឿងផ្សំ
មង្ឈុត ស្ករស អំបិល ទឹកកក
វិធីធ្វើ
១- ផ្លែមង្ឈុត ៦០០ក្រាម , ស្ករស ១/២ ពែង, អំបិលម៉ដ្ធ ១/២ស្លាបព្រាកាហ្វេ , ទឹក ៣ពែង
២- លាងផ្លែមង្ឈុតអោយស្អាត ពុះយកសំបកចេញ យកសាច់មង្ឈុតមកញី ដាក់ទឹកដាំ បើកភ្លើងអោយពុះ ១៥នាទី ត្រងយកតែទឹក ។
៣- ដាក៉ទឹកស្ករ អំបិល កូរអោយចូលគ្នា រហូតដល់អំបិលរលាយ ចាក់ដាក់ដប ឬកែវ ដែលលាងស្រុសទឹកក្តៅស្អាត ហើយយកទៅដាក់ក្លាស្សេក្នុងទូទឹកកក
៤- ពេលពិសា ដួសទឹកកកដាក់កែវ ចាក់ទឹកមង្ឈុតចូល ។
កំណត់សំគាល់ផ្សេងៗ
គុណប្រយោជន៍ផ្នែកអាហារ
សាច់របស់ផ្លែមង្ឈុត សម្បូរទៅដោយជីវជាតិអាហារផ្សេងៗ ដែលសំខាន់ៗ គឺថាមពល ការបូអ៊ីដ្រាត ប្រូតេអ៊ីន កាកសរសៃអាហារ ផូរស្វ័រ កាល់ស្យូម ដែក ណៃអាស៊ីន វីតាមីន B1, B2, C
គុណប្រយោជន៍ផ្នែកឱសថ
ជាថ្នាំបញ្ចុះយ៉ាងមានប្រសិទ្ធិភាព ៕
0 យោបល់:
Post a Comment