Friday, February 28, 2014


គ្រឿងផ្សំ
ប៉ោម ផ្លែស្ពឺ ត្រសក់ស្រូវ ទឹកកក

វិធីធ្វើ
១- ផ្លែស្ពី ១ផ្លែ, ផ្លែមឺឡុង ឬត្រសក់ស្រូវទុំ ១២០ក្រាម , ផ្លែប៉ោម ១ផ្លែ, ក្រូចឆ្មារ ១ចំណិត និងទឹកកក ៥-៦ដុំ
២- ផ្លែស្ពឺលាងទឹកអោយស្អាត ទើបយកទៅដាក់ត្រាំ នៅក្នុងទឹកម្សៅសណ្តែកសៀង ។ បន្ទាប់មកស្រង់ចេញ​ និងជម្រះទឹកត្រជាក់ធម្មតាម្តងទៀត ទើបកាត់ជាដុំតូចៗទុកប្រើការ ។ផ្លែមីឡុងចិតសម្បក និងខ្វេះយកគ្រាប់ចេញ អោយស្អាតហាន់ជាចំណិតតូចៗ ។ផ្លែប៉ោមចិតសម្បកអោយស្អាត និងខ្វេះស្នួលចេញ ។ ក្រូចឆ្មារត្រូវច្របាច់យកទឹកទុកប្រើការ ។
៣- ត្រូវដាក់ផ្លែឈើជាលំដាប់លំដោយ ទៅក្នុងឩបករណ៍គាប ផ្លែឈើដើម្បីគាបយកទឹក និងចាក់ចូលក្នុងកែវ ដោយចាក់ទឹកក្រូចឆ្មារ និងដាក់ដុំទឹកកកចូលកូរអោយសព្វ ទើបជាការស្រេច ។

កំណត់សំគាល់ផ្សេងៗ
ជាតិស្ករនៅក្នុងផ្លែស្ពី គឺមានកម្រិតទាបបំផុត ដោយមួយគីឡូក្រាម គឺផ្ទុកដោយបរិមាណក្តៅ ត្រឹមតែ ២២០-២៥០កាឡូរីប៉ុណ្ណោះ ។ប៉ុន្តែសម្បូរទៅដោយជីវជាតិ A, B1,B2 និង C ដែលអាចបំប៉នសុខភាព ជាពិសេស សម្រាប់ អ្នកនាងកញ្ញាដែលចង់អោយរាងកាយស្គមស្រស់ស្អាត

0 យោបល់:

Post a Comment