គ្រឿងផ្សំ
ត្រី ជីវ៉ាន់ស៊ុយ អំបិល មៀនក្រៀម ផ្លែពុទ្រាក្រៀម ម្រេច ស្រា ទឹកស៊ីអ៊ីវ ប្រេងល្ង
វិធីធ្វើ
១- ត្រីតុកកែ ១ក្បាល , ផ្លែមៀនក្រៀម ៤០ក្រាម , ជីវ៉ាន់ស៊ុយ ១ដើម ,ខ្ញី (ហាន់ចម្រៀកតូចៗ) ៤បន្ទះ , ផ្លែពុទ្រាក្រៀម (ពុទ្រាចិន) ៤ផ្លែ ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ , អំបិល ១ចុងស្លាបព្រា , ម្សៅឆា ១ស្លាបព្រាកាហ្វេ ,ម្រេចម៉ត់ និងប្រេងល្ង បន្តិចបន្តួច
២- ត្រីតុកកែត្រូវវះពោះ និងជម្រះទឹកអោយស្អាត ហើយត្រូវប៉ាតម្រេចម៉ដ្ឋ ចូលក្នុងពោះត្រី ។
៣- មៀនក្រៀម និងពុទ្រាក្រៀមត្រូវលាងទឹកអោយស្អាតទុកប្រើការ ។
៤- ដាក់ខ្ទះ និងប្រេងឆា ចូលរង់ចាំខ្ទះក្តៅហុយផ្សែង ដាក់ត្រីចៀន ទាន់តែក្រៀម ទាំងសងខាង ទើបច្រូចស្រា និងចាក់ទឹក ១កែវ ចូល។បន្ទាប់មកចាក់ មៀនក្រៀម និងពុទ្រាក្រៀម ចូលដោយរម្ងាស់ប្រើភ្លើងតិចៗ រហូតទាល់តែខះទឹក ទើបចាក់គ្រឿងផ្សំរសជាតិចូល និងដាក់ខ្ញី ជីរវ៉ាន់ស៊ុយ ចូលទុកជាការស្រេច ។
0 យោបល់:
Post a Comment