ឆាបង្គា មឹក ស្ពៃខៀវ
គ្រឿងផ្សំ
មឹក បង្គា ស្លឹកខ្ទឹម ស្ពៃខៀវ ក្រូចឆ្មារ ប្រេងឆា ខ្ទឹមស ទឹកត្រី បីចេង
វិធីធ្វើ
១- ស្ពៃខៀវ ១គីឡូក្រាម, ប្រេងឆា កន្លះគីឡូក្រាម ,បង្គាស្រស់កាត់ក្បាល វះយក សរសែខ្មៅចេញ, មឹកបំពង់ ៤ក្រាម ហាន់ជាកង់ៗ ,ខ្ទឹមស ២ដុំធំ , ម្ទេសទុំ ២-៣ផ្លែ ចញ្រ្ចាំអោយល្អិតៗ , ទឹកត្រី កន្លះពែងអាកោ , ស្ករត្នោត ១ស្លាបព្រាបាយ ,ទឹកក្រូចឆ្មាស្រស់ ២ស្លាបព្រា ដើមខ្ទឹម ២-៣ដើមហាន់ល្អិតៗ, ប៊ីចេង ១ស្លាបព្រាកាហ្វេ
២- លាងមឹកហាន់ហើយអោយស្អាត ទុកអោយស្រស់ទឹក
៣- លាងស្ពៃហាន់ហើយអោយស្អាត ទុកអោយស្រស់ទឹក រួចហើយដាំខ្ទះ អោយក្តៅខ្លាំង ដាក់ស្ពៃចូលត្រឡប់ចុះឡើង រហូតដល់ឆ្អិនល្មម ចាក់ដាក់ចាន ទុកមួយអន្លើ ។
៤- ទុកខ្ទះអោយក្តៅដដែល ហើយចាក់ប្រេងឆា គ្រលែងអោយសព្វ រួចហើយ ឆាសាច់មឹក បង្គា ក្នុងកំដៅខ្លាំង រហូតដល់ ប្រែពណ៌ក្រហមព្រឿងៗ ហើយចាក់ចេញពីខ្ទះទុកមួយអន្លើ ចាក់ប្រេងឆាចូលក្នុងខ្ទះ ដើម្បីចំអិនខ្ទឹមស និងម្ទេស ។
៥- ចាក់ទឹកត្រី ស្ករ ទឹកក្រូចឆ្មារ ទៅក្នុងខ្ទះកូអោយសព្វ ទុក ៤-៥នាទី ទើបដាក់សាច់ ដែលឆាហើយចូលត្រឡប់អោយសព្វ រួចហើយដួសដាក់លើ ស្ពៃឆា ហើយរោយស្លឹកខ្ទឹមពីលើ ។
0 យោបល់:
Post a Comment