Friday, February 28, 2014


គ្រឿងផ្សំ
ជ្រូក ជីវ៉ាន់ស៊ុយ ស្ពៃបូកគោ​​ (ស្ពៃប៉ោស៊ីម) សណ្តែកដី ខ្ទឹមក្រហម

វិធីធ្វើ
គ្រឿងផ្សំរសជាតិ : ក​- ខ្ទឹម សចញ្រ្ចាំ និងខ្ទឹមក្រហមចិញ្រ្ចាំមួយមុខៗ ១ស្លាបព្រាកាហ្វេ ។ ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ ហ៊ូយូ​កន្ឡះដុំ និងស្រាបន្តិចបន្តួច​
ខ - ស្ករស ១ស្លាបព្រាកាហ្វេ អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ និងទឹកឆ្អិន ២ពែង
គ្រឿងប្រឡាក់សាច់ : ទឹកខ្ញី ១ស្លាបព្រាកាហ្វេ , ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ , ប៊ីចេង ១ស្លាបព្រាកាហ្វេ និងម្រេចម៉ត់បន្តិចបន្តួច
គ្រឿងទឹកខាប់ : ម្សៅឆា ១ស្លាបព្រាកាហ្វេ , ទឹកឆ្អិន ៣ស្លាបព្រាបាយ
វិធីធ្វើ
១ - កន្ទុយជ្រូក ១ (ប្រហែល ៤៨០ក្រាម) , សណ្តែកដី ១៦០ក្រាម, ខ្ទឹមក្រហម ៥កំពិស, ស្ពៃក្តោបបូកគោ ៨០ក្រាម, ជីរវ៉ាន់ស៊ុយ បន្តិចបន្តួច ។
២- កន្ទុយជ្រូករោលភ្លើង និងកោសរោមលាងទឹកអោយស្អាត ។កាត់ជាដុំកង់ៗ និង ប្រឡាក់ទុកមួយស្របក់ ។
៣- សណ្តែកដី ត្រូវត្រាំនឹងទឹកក្តៅ ចំនួន ១ម៉ោងទើបស្រង់ចេញសម្រស់ទឹក អោយស្ងួត ។ ស្ពៃបូកគោលាងទឹកអោយស្អាត ។
៤- ដាក់ខ្លាញ់ ឬប្រេងឆា ១ស្លាបព្រាបាយ ក្នុងឆ្នាំដី ។រង់ចាំខ្លាញ់ក្តៅ ហុយផ្សែងចាក់ខ្ទឹមចិញ្រ្ផាំចូលបំពង ចាក់សណ្តែកដី និងគ្រឿងផ្សំរសជាតិ (ក)។​ រម្ងាស់ដោយប្រើភ្លើងតិចៗប្រមាណ ២០នាទី
៥- ដាក់ខ្លាញ់ ឬប្រេងឆា ៣ស្លាបព្រាបាយក្នុងខ្ទះ ។រង់ចាំខ្លាញ់ក្តៅ ហុយផ្សែងចាក់បំពងគ្រឿងផ្សំ (ក) និងស្រោចស្រា ពីលើ ។
៦- ចាក់គ្រឿងទី ៤​ចូលក្នុងឆ្នាំងគ្រឿងទី ៣. ថែមទឹកឆ្អិនបន្តិចបន្តួច ស្ងោររម្ងាស់ដោយប្រើភ្លើងតិចៗចំនួន ១ម៉ោង ទើបដាក់គ្រឿងទឹកខាប់ និងរោយជីវ៉ាន់ស៊ុយ ទុកជាការស្រេច ។

0 យោបល់:

Post a Comment