មាន់ផាកឡូវ
គ្រឿងផ្សំ
មាន់ ខ្ញី ស្លឹកខ្ទឹម ស្ករស បីចេង ស្រា ទឹកស៊ីអ៊ីវ ប្រេងល្ង
វិធីធ្វើ
១- មាន់ ១ , ដើមខ្ទឹម ៣ដើម , ខ្ញី ៣បន្ទះ , គ្រឿងប៉ូចកាក់ ២គ្រាប់ , ទឹកស៊ីអ៊ីវ ១ពែងកន្លះ , ស្រា ស ១ស្លាបព្រាបាយ, ប៊ីចេង ១ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាបាយ កន្លះ និងប្រេង ល្ង ១ស្លាបព្រាបាយ។
២- ក្រោយពីលាងទឹកអោយស្អាត មាន់ត្រូវស្រុសនឹងទឹកក្តៅបន្តិច រួចស្រង់ចេញ និងស្រោយចទឹកត្រជាក់ពីលើ ។ដើមខ្ទឹមហាន់ ជាកង់ៗទុកប្រើការ ។
៣- ដាក់ខ្លាញ់ ឬប្រេងឆា ២ស្លាបព្រាបាយ ចូលក្នុងឆ្នាំងខ្ទះ ។រង់ចាំខ្ទះក្តៅហុយផ្សែង ចាក់ដើមខ្ទឹម និងបន្ទះខ្ញីបំពងអោយឈ្ងុយ ទើបចាក់គ្រឿងប៉ូចកាក់ ទឹកស៊ីអ៊ីវ ស្រា ប៊ីចេង ស្ករ ស និងទឹកឆ្អិន ៥ពែង រួចហើយបិទគម្របខ្ទះ និងរម្ងាស់ប្រហែល ១០នាទី ។
៤- ដាក់មាន់ចូលក្នុងឆ្នាំងខ្ទះ ។ពេលដែលរម្ងាស់សាច់មាន់ទាំងមូល គឺត្រូវឩស្សាហ៍ ប្រើវែងឆា ដួសទឹកគ្រឿងផ្សំ ស្រោចពីលើ និងឱស្សាហ៍ប្រែត្រឡប់ សាច់មាន់លុះត្រាតែឆ្អិន ទើបស្រោចប្រេងល្ង ពីលើទុកជាការស្រេច ។
0 យោបល់:
Post a Comment