បាយឆា ចានម្នាស់
គ្រឿងផ្សំ
សាច់ក្រក បង្គា ម្នាស់ ខ្ទឹមបារាំង ស្ករស អំបិល ពងមាន់ បីចេង ប្រេងខ្យង ទឹកស៊ីអ៊ីវ
វិធីធ្វើ
១- បាយស្រួយ ១ចានចង្កឹះ, សាច់បង្គា ៥០ក្រាម, សាច់ម្នាស់ចិត ១ផ្នែក , សាច់ក្រកហាន់ ១ដុំ , ស៊ុតមាន់ឬទា ១គ្រាប់ ,ប៊័រ ១ស្លាបព្រាបាយ, ប្រេងខ្យង ១ស្លាបព្រាបាយ, ខ្ទឹមបារាំងហាន់ ១/២ មើម, អំបិល ១/២ ស្លាបព្រាកាហ្វេ, បីចេង , ស្ករ ១ ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ, ម្សៅការី ១ ស្លាបព្រាកាហ្វេ, គ្រាប់ស្វាយចន្ទីលីង ៣០ក្រាម, សាច់ជ្រូកបាក់យ៉ុង ១ ស្លាបព្រាបាយ, ផ្លែទំពាំងបាយជូរក្រៀម ៣០ក្រាម, ផ្លែម្នាស់ យកសាច់ចេញសំរាប់ដាក់បាយឆា ១ផ្លែ
២- ឆាប៊័រ ជាមួយខ្ទឹមបារាំង អោយឆ្អិន ដាក់បាយស្រួយ ម្សៅការី ហើយឆាអោយចូលគ្នា រួចដាក់គ្រឿងផ្សំដែលនៅ សល់ទាំងអស់ លើកលែងតែគ្រាប់ស្វាយចន្ទី និងសាច់ជ្រូកបាក់យ៉ុង ។
៣- ពេលឆ្អិនល្អហើយ ភ្លក្សមើលតាមចូលចិត្ត ដួសដាក់ក្នុងផ្លែម្នាស់ ដែលត្រៀមស្រេច រោយគ្រាប់ស្វាយចន្ទី និងសាច់ជ្រូកប៉ាក់យ៉ុង ពិសាបានភ្លាមៗ ៕
0 យោបល់:
Post a Comment