ខាត់ណា ឆាប្រេងខ្យង
គ្រឿងផ្សំ
ខាត់ណា ផ្សិត ស្ករស ប្រេងឆា ខ្ទឹមស ប្រេងខ្យង ទឹកស៊ីអ៊ីវ
វិធីធ្វើ
១- ដើមខាត់ណា ៣០០ក្រាម, ផ្សិតចំបើង ២០០ក្រាម, ខ្ទឹមស ហាន់ស្តើងៗ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ប្រេងខ្យង ៣ស្លាបព្រាបាយ, ទឹកស៊ុប ៣ស្លាបព្រាបាយ , ប្រេងឆា ២ស្លាបព្រាបាយ
២- ចិត លាងដើមខាត់ណាអោយស្អាត ទុកអោយស្រស៉ទឹក
៣- ដាក់ប្រេងឆាក្នុងខ្ទះ បើកភ្លើងអោយក្តៅល្មម ដាក់ខ្ទឹមស លីងអោយឈ្ងុញ បន្ទាប់មកដាក់ដើមខាត់ណា និងផ្សិតចំបើងឆាអោយសព្វ ដាក៉ទឹកស៊ីអ៊ីវ ស្ករស និងទឹកស៊ុប ចុងក្រោយ ពេលបន្លែឆ្អិន ដាក់ប្រេងខ្យង ឆាអោយសព្វ ដួសដាក់ចាន ជាការស្រេច ។
កំណត់សំគាល់ផ្សេងៗ
ចំណាំ : ប្រសិនបើចូលចិត្តបន្លែស្រួយ ត្រូវឆាអោយរហ័យ តែបើចង់បានម្ហូបឆ្អិនខ្លាំង បន្លែទន់ ត្រូវចំណាយពេលឆាយូរបន្តិច ។
0 យោបល់:
Post a Comment