ណែមត្រី
គ្រឿងផ្សំ៖
ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីស្លាត តែខ្ញុំប្រើត្រីម្យ៉ាងឈ្មោះ Pangasius មកជំនួសវិញដោយ ជន្លាស
យកតែសាច់ ៦០០ក្រាមស្ករស ២ស្លាបព្រាបាយ អំបិល ១ស្លាបព្រាបាយ រំដេង៣មើម ខ្ទឹមស១មើម ម្ទេស ស្លឹកកន្ទួត (បើមាន) ថង់ប្លាសស្ទិចទុកច្រក។
របៀបធ្វើ៖
បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។
ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។
លាយសាច់ត្រីដែម៉ត់ហើយជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ចូលគ្នាអោយសព្វ។
ច្រកដាក់ថង់ដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។
ទុក ២ថ្ងៃ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕
0 យោបល់:
Post a Comment