ឆាគ្រឿងសាច់គោ
គ្រឿងផ្សំ
សាច់គោ (សាច់ស្រួយ ឬសាច់កំភួន) គល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង
សណ្តែកដីលីង ម្ទេសប្លោកបៃតង ខ្ទឹមបារាំង ប្រេងឆា ស្ករ អំបិល
របៀបធ្វើ
ហាន់សាច់គោជាចំណិតតូចៗ។
បុកគល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង និងសណ្តែកដីលីងចូលគ្នាអោយហ្មត់។
ពុះម្ទេសប្លោក១ ជា៦ រួចហាន់បញ្ឆិតៗមិនតូចពេកមិនធំពេក។
ហាន់ខ្ទឹមបារាំងបណ្តោយ តូចៗ។
ចាក់ប្រេងឆាបន្តិចចូលក្នុងខ្ទះ ទុកអោយក្តៅរួចចាក់គ្រឿងដែលបុកហើយចូល។ លីងគ្រឿងបន្តិចរួចចាក់សាច់គោចូល ម្ទេសប្លោកនិងខ្ទឹមបារាំងចូលដំណាលគ្នា (សាច់ស្រួយជាសាច់ផុយ មិនចាំបាច់រំងាស់ទេ)។ ឆាច្របល់ចូលគ្នា ដាក់ស្ករ និងអំបិលរួចភ្លក់តាមរសជាតិដែលចូលចិត្ត។ ទុកលើភ្លើងមើលតែម្ទេសប្លោកឆ្អិន ដួសដាក់ចានជាការស្រេច៕
0 យោបល់:
Post a Comment