ទឹកត្រសក់ស្រូវក្រឡុក
គ្រឿងផ្សំ
ត្រសក់ស្រូវ ស្ករស អំបិល ទឹកដោះគោ ទឹកកក
វិធីធ្វើ
១- ត្រសក់ស្រូវទុំ ហាន់ជាចំណិតតូចៗ កន្លះពែង ,ទឹកដោះគោឆៅ កន្លះពែង, ទឹកស្ករ កន្លះពែង, អំបិលម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ, ទឹកឆ្អិនកន្លះពែង, ទឹកកកឈូស ២ពែង
២- ដាក់គ្រឿងផ្សំទាំងអស់ ចូលក្នុងម៉ាស៊ីនក្រឡុក កិនក្រឡុកវាអោយចូលគ្នា រួចចាក់ដាក់កែវ។
៣- ពេលពិសា ចាក់ដាក់កែវ ប្រើបំពង់បឺត ឬស្លាបព្រាកាហ្វេសំរាប់កូរ។
កំណត់សំគាល់ផ្សេងៗ
គុណប្រយោជន៍ផ្នែកអាហារ
ក្នុងផ្លែត្រសក់ស្រូវ សម្បូរទៅដោយជីវជាតិអាហារ ផ្សេងៗ ដូចជាថាមពល ការបូអ៊ីដ្រាត ប្រូតេអ៊ីន កាកសរសៃ វីតាមីន និងជាតិរ៉ែខនិជ។
គុណប្រយោជន៍ផ្នែកឱសថ
សាច់ត្រសក់ស្រូវ មានភាពត្រជាក់ មានប្រសិទ្ធភាពបំបាត់ការស្រេកទឹក កាត់បន្ថយកំដៅ ក្នុងរាងកាយ បញ្ចុះទឹកនោម។ ចំពោះអ្នកដែលឩស្សាហ៍ រាករូសញឹកញាប់ មិនគួរពិសាទឹកត្រសក់ស្រូវ ច្រើនពេកទេ ៕
0 យោបល់:
Post a Comment