ទឹកផ្លែឈើប៉ូវកម្លាំង
គ្រឿងផ្សំ
ម្នាស់ ត្រសក់
វិធីធ្វើ
១- ត្រសក់ធន់តូច ២ផ្លែ , ម្នាស់ (ផ្លែមួយពុះជា ៤ចំណិត), ស្ពៃក្រញាញ់ក្តោប ២សន្លឹក , ទឹកស្ករ ២ស្លាបព្រាបាយ , ទឹកកក ៤ -៥ដុំ
២- ត្រសក់លាងទឹកអោយស្អាតនិង ហាន់ជាចំរៀកតូចៗ
៣- ស្ពៃក្រញាញ់ក្តោប លាងទឹកអោយស្អាតនិង ហាន់ជាចំរៀកតូចៗ ម្នាស់ចិតសម្បកអោយស្អាត និងហាន់ជាបន្ទះស្តើងៗ
៤- ដំបូងត្រូវដាក់ស្ពៃក្រញាញ់ ចូលក្នុងឧបករណ៍គៀបផ្លែឈើ និងជាបន្តបន្ទាប់ដាក់ ម្នាស់ និងត្រសក់គាបយកទឹកទុកប្រើការ ។
៥- ក្រោយពីបានទឹកបន្លែផ្លែឈើដាក់ក្នុងកែវ ទើបចាក់ទឹកស្ករ និងដាក់ដុំទឹកកកចូល ហើយកូរអោយសព្វទុកជាការស្រេច ។
កំណត់សំគាល់ផ្សេងៗ
ស្ពៃក្រញាញ់ក្តោបសម្បូរទៅដោយជីវជាតិ B1 និង C ព្រមទាំងសម្បូរជាតិកាល់ស្យូម ដែក និងប៉ូតាស្យូម ដែលជាសាធាតុអាចប៉ូវឆ្អឹង និងជួយបំប៉នអ្នកជំងឺខ្វះឈាម ។ប៉ុន្តែដោយជារឿយៗ គេនិយមយកវាមកចម្អិន ធ្វើជាអាហារ ទើបបាត់បង់ជីវជាតិអស់ ។ដូច្នេះក៏មានគេយកវាមក ធ្វើជាអន្លក់ស្រស់ ផ្ទាប់ដូចជាសាលាដ៏ ឬគាបយកទឹកស្រស់គ៏ជាវិធីល្អមួយដែរ ។
0 យោបល់:
Post a Comment