Monday, June 30, 2014


គ្រឿងផ្សំ
ប៉ោម ស្ករស គ្រាប់សាគូ

វិធីធ្វើ
១- ផ្លែប៉ោម ២ផ្លែ និងអំបិល កន្លះស្លាបព្រាកាហ្វេ , គ្រាប់សាគូ កន្លះពែង និងដុំប៉ោម ១ពែង ស្ករស ៨០ក្រាម និងម្សៅមី ១ស្លាបព្រាបាយ ទឹក កន្លះកែវ
២- ដាក់ទឹក៣កែវចូលក្នុងឆ្នាំង ។ទឹកពុះចាក់គ្រាប់សាគូចូល ។ពេលពុះម្តងទៀត ត្រូវចាក់ទឹកត្រជាក់ចូល ១កែវ និងប្រើភ្លើងតិចៗ ដើម្បីរម្ងាស់ហើយធ្វីរបៀបនេះ សាចុះឡើង ដោយចាក់ទឹកថែមចំនួន ២ដងទៀត រហូតដល់គ្រាប់សាគួឆ្អិន ទើបស្រង់ចេញ និងត្រាំក្នុងទឹកត្រជាក់ទុកប្រើការ ។
៣- ផ្លែប៉ោមចិតសម្បក និងខ្វេះបណ្តូលចេញ ។បន្ទាប់មកត្រូវហាន់ជាដុំតូចៗ ដាក់ចូលក្នុងឆ្នាំងដោយថែមទឹក ៣កែវ និងបង់អំបិលចូល​។ រម្ងាស់ដោយប្រើភ្លើង តិចៗរហូតដល់ ១០នាទី ទាល់តែទន់ទើបដាក់ស្ករចូល ហើយរម្ងាស់អោយស្កររលាយ ។ ជាចុងក្រោយចាក់ចូលក្នុងឧបករណ៍ក្រឡុកផ្លែឈើ និងក្រឡុកម៉ត់ខៃ ។
៤- ចាក់ផ្លែប៉ោមម៉ត់ខៃ ចូលក្នុងឆ្នាំងដោយដាក់ទឹកកន្លះកែវ និងចាក់ម្សៅមី ចូលរម្ងាស់ បន្តិចទើបស្រង់ដាក់ចាន ។
៥- មុនទទួលទាន ត្រូវបង់គ្រាប់សាគូ និងដុំផ្លែប៉ោមចូលទុកជាការស្រេច ។

កំណត់សំគាល់ផ្សេងៗ
ផ្លែប៉ោមដែលសម្បូរទៅដោយជីវជាតិ A, C ជាតិកាល់ស្យូម និងប៉ូតាស្យូម ដែលអាចជួយបំប៉នដល់សម្ផស្ស អោយកាន់តែស្រស់ស្អាត ។

0 យោបល់:

Post a Comment