Monday, June 30, 2014


គ្រឿងផ្សំ
ម្នាស់ ប៉េងប៉ោះ ទឹកឃ្មុំ

វិធីធ្វើ
១- ម្នាស់ ២០០ក្រាម , ប៉េងប៉ោះ ២ផ្លែ , ទឹកឃ្មុំសមល្មម , ទឹកកក​ ៤- ៥ដុំ
២​- ម្នាស់ចិតសម្បក អោយស្អាត ហាន់ជាដុំតូចៗទុកប្រើការ ។ប្រើកាំបិតចិត ផ្លែឈើចិតសម្បកប៉េងប៉ោះអោយស្អាត និងហាន់ជាបន្ទះក្រាស់ៗទុកប្រើការ ។
៣- ដាក់បន្លែផ្លែឈើ ជាលំដាប់លំដោយ ចូលក្នុងឧបករណ៍គាបផ្លែឈើ និងគាបយកទឹករួចចាក់ចូលក្នុងកែវ ។បន្ទាប់មកត្រូវចាក់ទឹកឃ្មុំ និងដាក់ទឹកកកដុំចូល កូរអោយសព្វទុកជាការស្រេច ។

កំណត់សំគាល់ផ្សេងៗ
នៅក្នុងក្បួនពេទ្យចិនសែ ផ្លែប៉េងប៉ោះ គឺជាបន្លែធម្មជាតិអាចកម្ចាត់ឈាម កកស្ទះមិនហូរ ។ ម៉្យាងផ្លែប៉េងប៉ោះ គឺជាបន្លែអាចជួយរំលាយអាហារ ដោយលោកអ្នកអាចទទួលទាន ផ្លែប៉េងប៉ោះលាយស្ករ ឬទឹកប៉េងប៉ោះនៅក្រោយ ពេលបាយ ។
ចំពោះស្រ្តីភេទ ដែលមានបញ្ហានែឈាមរដូវមកពុំទៀងទាត់ ឬឈាមកកស្ទះ គឺអាចព្យាបាល តាមការទទួលទានផ្លែប៉េងប៉ោះអោយបានច្រើន ។ម៉្យាងទៀតចូរទទួលទានទឹកបន្លែ ផ្លែឈើខាងលើនេះ អោយបានញឹកញាប់ក៏អាចបំប៉នសម្ផស្សរបស់អ្នក អោយកាន់តែស្រស់ស្អាតថែមទៀតផងដែរ ។

0 យោបល់:

Post a Comment