Sunday, October 26, 2014


គ្រឿងផ្សំ
គោ ជីវ៉ាន់ស៊ុយ ស្ករស ប្រេងឆា ខ្ទឹមស ទឹកត្រី ប្រេងខ្យង ម្រេច ស្រា

វិធីធ្វើ
១- សាច់គោសុទ្ឋ ៥០០ក្រាម, មើមខ្ទឹម ១មើម , ឬសជីវ៉ាន់ស៊ុយ ៣សរសៃ , ម្សៅការី ១ស្លាបព្រាកាហ្វេ និងម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ , ស្ករស ១ស្លាបព្រាបាយ , ទឹកត្រី ១ស្លាបព្រាបាយ , ប្រេងខ្យង ១ស្លាបព្រាបាយ , ស្រា ស ២ស្លាបព្រាបាយ និងប្រេងឆាសំរាប់ចៀនសាច់ ។
២- បុកមើមខ្ទឹម ម្រេច ចូលគ្នាអោយល្អិត ។
៣-​ យកសាច់គោលាងទឹក ពន្លះកំរាស់ ប្រហែល ១ ស.ម
៤- យកសាច់គោក្រឡាក់គ្រឿង ដាក់ទឹកត្រី ស្រា ស ស្ករស ម្សៅការី ប្រេងខ្យង និងឬសជីរវ៉ាន់ស៊ុយ អោយចូលជាតិសព្វអស់ ហើយផ្អាប់ទុកប្រហែលជា១ម៉ោង សឹមយកទៅហាលថ្ងៃ ១ថ្ងៃ ។
៥- បន្ទាប់មក យកសាច់ដែលហាលនោះ មកដាក់ចៀនក្នុងខ្ទះដាំប្រេង អោយក្តៅ ពេលសាច់ឆ្អិនហើយ ស្រង់ឡើងទុកអោយស្រក់ខ្លាញ់ ទទួលទាន ជាមួយទឹកជ្រលក់ ឬទឹកគ្រឿង ទៅតាមចំណង់ចំណូលចិត្ត ។

0 យោបល់:

Post a Comment