Thursday, October 30, 2014


គ្រឿងផ្សំ
ត្រី អំបិល ប្រេងឆា បីចេង

វិធីធ្វើ
១- ត្រីឆ្លូញតូចល្មម​ ៣០០ ក្រាម , អំបិលម៉ត់ ១ស្លាបព្រាបាយ , បីចេង បន្តិចបន្តួច, ប្រេងឆា
២- វះត្រីយកពោះចេញ លាងទឹកអោយស្អាត ស្រង់ដាក់កញ្រ្ផែងទុកអោយស្រស់ទឹក
៣- យកត្រីមកប្រឡាក់អំបិល​ ប៊ីចេង ផ្អាប់ទុកប្រមាណ ១៥នាទី
៤- បន្ទាប់មក យកត្រីដែលប្រឡាក់ហើយនោះ មកជ្រលក់ទឹកម្តងទៀត ដើម្បីលាងអំបិល ដែលលើសច្រើននោះចេញខ្លះ រួចហើយដាក់អោយស្រស់ទឹក ។
៥- ដាក់ខ្លាញ់អោយក្តៅ ដោយប្រើភ្លើងល្មមៗបានហើយ បង់ត្រីឆ្លូញប្រឡាក់ ចូលចៀន អោយឆ្អិនឡើងពណ៌លឿងស្រួយ ទើបដួសដាក់ចានទុកអោយស្រក់ខ្លាញ់ ។

0 យោបល់:

Post a Comment