ផ្អកត្រីឆ្ពិនចៀន
គ្រឿងផ្សំ
ត្រី អំបិល ប្រេងឆា ខ្ទឹមស
វិធីធ្វើ
១- ត្រីឆ្ពិនធន់ល្មម ១គីឡូក្រាម , បាយដំណើបចំហុយ ១ចាន , មើមខ្ទឹម កន្លះចាន , អំបិលម៉ដ្ឋ ២ ស្លាបព្រាបាយ , ប្រេងឆា
២- ធ្វើស្រកាត្រី វះពោះយកពោះវៀនចេញ លាងទឹកអោយស្អាត ដាក់អោយ ស្រស់ទឹក
៣- បុកខ្ទឹម អំបិលចូលគ្នាអោយល្អិត រួចយកមកប្រឡាក់ត្រីអោយចូលសព្វសាច់ ជាពិសេសត្រង់ពោះត្រី ដាក់អំបិល មើមខ្ទឹមចូលអោយច្រើនបន្តិច ហើយផ្អាប់ទុក ១យប់ ។
៤- ចំហុយបាយដំណើបអោយឆ្អិន រួចយកទៅប្រឡាក់ជាមួយត្រី បន្ទាប់មកដាក់ ក្នុងក្រឡមួយបិទគ្របអោយជិត ទុកអោយកាច់មេឡើងជូរ ប្រហែលជា ១៥ថ្ងៃ តែបើវាកាច់ឡើងជូរមុន ១៥ថ្ងៃក៏បានដែរ ។
៥- យកត្រីផ្អក មកចៀនក្នុងខ្ទះខ្លាញ់ក្តៅ ដោយប្រើភ្លើងល្មមៗ រហូតដល់ឆ្អិន ឡើងពណ៌លឿងក្រៀម ទាំងសងខាង ទទួលទានជាមួយនឹងម្ទេសស្រស់ ។
0 យោបល់:
Post a Comment