សាច់ជ្រូកចៀន
គ្រឿងផ្សំ
សាច់ជ្រូក ជីវ៉ាន់ស៊ុយ ស្ករស ខ្ទឹមស ទឹកត្រី ប្រេងខ្យង ម្រេច ស្រា
វិធីធ្វើ
១- សាច់ជ្រូកសាច់សុទ្ឋ ៥០០ក្រាម, មើមខ្ទឹម ១មើម , ឬសជីវ៉ាន់ស៊ុយ ៣ដើម , ម្សៅការី ១ស្លាបព្រាកាហ្វេ , ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ , ស្ករស ១ស្លាបព្រាបាយ , ទឹកត្រី ១ស្លាបព្រាបាយ , ប្រេងខ្យង ១ ស្លាបព្រាបាយ និងស្រា ស ២ស្លាបព្រាបាយ
២- បុកមើមខ្ទឹម ម្រេច ចូលគ្នាអោយល្អិត
៣- យកសាច់ជ្រូក លាងទឹក ពន្លះកំរាស ប្រហែល ១ស.ម មកប្រឡាក់គ្រឿង ដាក់ទឹកត្រី ស្រា ស ស្ករ ស ម្យៅការី និងឬសជីវ៉ាន់ស៊ុយ អោយចូលជាតិសព្វអស់ ហើយផ្អាប់ទុក ប្រហែលជា ១ម៉ោង សឹមយកទៅហាលថ្ងៃ ១ថ្ងៃ ។
៤- បន្ទាប់មក យកសាច់ដែលហាលនោះ មកដាក់ចៀនក្នុងខ្ទះដែលដាក់ខ្លាញ់ក្តៅ ពេលសាច់ឆ្អិនហើយ ស្រង់ឡើងទុកអោយស្រក់ខ្លាញ់ ។
៥- ទទួលទាន ជាមួយទឹកជ្រលក់ ទឹកគ្រឿង ទៅតាមចំណង់ចំណូលចិត្ត ។
0 យោបល់:
Post a Comment