Thursday, October 23, 2014


គ្រឿងផ្សំ
ត្រី ប៉េងប៉ោះ ម្ទេស ប៉េងប៉ោះ អំបិល អំពិលទុំ ប្រហុក ខ្ទឹមក្រហម

វិធីធ្វើ
១- ត្រីអណ្តែងអាំង ១ក្បាល ៣០០ ក្រាម , អំបិលម៉ត់ ១ស្លាបព្រាកាហ្វេ
២- កោសរំអិលត្រីអោយស្អាត រួចយកអាចម៍ចេញ និងស្រកីចេញ លាងអោយស្អាត រោយអំបិលពីលើ ពេលអំាង ដោយប្រើភ្លើងតិចៗ រហូតដល់ឆ្អិន ។
៣- បរិភោគជាមួយទឹកគ្រឿងប៉េងប៉ោះ

របៀបធ្វើទឹកប៉េងប៉ោះ
១ -ប៉េងប៉ោះ ៥ផ្លែ , ម្ទេសម៉ត់ ១ស្លាបព្រាកាហ្វេ , ខ្ទឹមក្រហមដុត ៥មើម , ទឹកប្រហុកដាំពុះ ៤ស្លាបព្រាបាយ , ទឹកអំពិលទុំ ១ស្លាបព្រាបាយ
២- បុកប៉េងប៉ោះ ខ្ទឹមក្រហមជាមួយគ្នា រួចដាក់ម្ទេសម៉ត់ ទឹកអំពិលទុំ និងទឹកប្រហុក កូអោយសព្វ ហើយភ្លក់មើលរសជាតិ ទៅតាមចំណង់ចំណូលចិត្ត ។

0 យោបល់:

Post a Comment