គ្រឿងផ្សំ
មាន់ ខ្ញី ខ្ទឹមបារាំង ស្លឹកខ្ទឹម អំបិល ម្រេច យីហ៊ី ទឹកស៊ីអ៊ីវ
វិធីធ្វើ
១- យីហ៊ឺ ឬមឹកក្រៀមត្រាំទឹកអោយទន់ហាន់ជាចំណិតធំៗ១បន្ទះ
ស្លាបមាន់ ៦បន្ទះ , ខ្ទឹមបារាំង ៣មើម , ទឹកស៊ុប ឬទឹកត្រាំយឺហ៊ី ២លីត្រ , ម្រេចគ្រាប់ ១៥គ្រាប់ , ឬសជឺវ៉ាន់ស៊ុយ ៣ទង , ខ្ញីចាស់ ៣ចំណិត , អំបិលម៉ត់កន្លះស្លាបព្រាកាហ្វេ , ទឹកស៊ីអ៊ីវ ១ស្លាបព្រា , ដើមនិងស្លឹកខ្ទឹមហាន់កង់់ៗ សម្រាប់រោយពីលើ ២ដើម ។
២- ដាក់គ្រឿងផ្សំគ្រប់យ៉ាងក្នុងឆ្នាំង រម្ងាស់ដោយភ្លើងមធ្យម នៅពេលពុះ ហើយ បន្ថយភ្លើង រម្ងាស់បន្ត ប្រមាណ៤៥នាទី ឬរហូតដល់យីហ៊ឺទន់ ភ្លក្សរសជាតិមើល បើស្ទើរប្រៃ បន្ថែមទឹកស៊ីអ៊ីវបន្តិច រួចរោយដើមនិងស្លឹកខ្ទឹមនិងម្រេច ទទួលទានក្តៅៗ ទើបឆ្ងាញ់ជាប់មាត់ ។
0 យោបល់:
Post a Comment