បុកកញ្ឆែត
គ្រឿងផ្សំ
ប៉េងប៉ោះ ម្ទេស កញ្ឆែត ស្ករស ក្រូចឆ្មារ ខ្ទឹមស ទឹកត្រី បង្គាក្រៀម សណ្តែកដី
វិធីធ្វើ
១- កញ្ឆែតស្រស់ ឬស្រុស ១០០ក្រាម , ម្ទេសអាចម៍ឆ្មា ១០គ្រាប់, ខ្ទឹមស ៥កំពិស, ស្កត្នោត ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ, ទឹកត្រី កន្លះស្លាបព្រាបាយ, ប៉េងប៉ោះហាន់ជាចំណិត ១ផ្លែ, សណ្តែកដីលីង ២ស្លាបព្រាបាយ, បង្គាក្រៀម ២ស្លាបព្រាបាយ
២- លាងកញ្ឆែតអោយស្អាត ក្តិចជាកង់ៗ ខ្នាត៥ស.ម ដាក់ស្រុសក្នុងទឹកក្តៅ (ឬបើចូលចិត្តស្រស់មិនបាច់ស្រុសទេ) ដាក់កញ្ឆែតអោយស្រស់ទឹក។
៣- បុកម្ទេស ខ្ទឹមអោយបែកចូលគ្នា រួចបំរុងរសជាតិដោយស្ករត្នោត ទឹកក្រូចឆ្មារ ទឹកត្រី រួចដាក់ប៉េងប៉ោះនិងបន្លែកញ្ឆែតចូល បុកអោយបែកល្មម រួចដាក់សណ្តែកដីលីង បង្គាក្រៀម (រំលែកទុករោយមុខ លើបន្តិចផង) ច្របល់ចូលគ្នាអោយសព្វ។
៤- ដួសដាក់ចាន រោយបង្គាក្រៀម សណ្តែកដីលីងពីលើ លើកមកទទួលទាន យ៉ាងឆ្ងាញ់ពិសា៕
0 យោបល់:
Post a Comment