ទឹកបន្លែផ្លែឈើជួយបំប៉នសម្ផស្សកាន់តែស្រស់ស្អាត
គ្រឿងផ្សំ
ម្នាស់ ប៉េងប៉ោះ ម្នាស់ ទឹកឃ្មុំ ទឹកកក
វិធីធ្វើ
១- ម្នាស់ ២០០ក្រាម, ប៉េងប៉ោះ ២ផ្លែ, ទឹកឃ្មុំសមល្មម និងទឹកកក ៤-៥ដុំ
២- ម្នាស់ចិតសម្បកអោយស្អាត និងកាត់ជាដុំតូចៗទុកប្រើការ ។ប្រើកាំបិតចិតផ្លែឈើ ចិតសម្បកប៉េងប៉ោះអោយស្អាត និងហាន់ជាបន្ទះក្រាស់ៗទុកប្រើការ ។
៣- ដាក់បន្លែផ្លែឈើជាលំដាប់លំដោយ ចូលក្នុងឱបករណ៍គាបផ្លែឈើ និងគាបយកទឹករួចចាក់ចូលក្នុងកែវ ។បន្ទាប់មកត្រូវចាក់ទឹកឃ្មុំ និងដាក់ទឹកកកដុំ ចូលកូរអោយសព្វ ទុកជាការស្រេច។
កំណត់សំគាល់ផ្សេងៗ
អាថ៌កំបាំងនៃទឹកបន្លែផ្លែឈើ
នៅក្នុងក្បួនពេទ្យចិនសែ ផ្លែប៉េងប៉ោះ គឺជាបន្លែធម្មជាតិអាចកម្ចាត់ឈាមកកស្ទះ មិនហូរ ។ម៉្យាងផ្លែប៉េងប៉ោះ ក៏ជាបន្លែអាចជួយរំលាយអាហារដោយលោកអ្នក អាចទទួលទានផ្លែឈើ ប៉េងប៉ោះ លាយស្ករ ឬទឹកប៉េងប៉ោះនៅក្រោយពេលបាយ។
0 យោបល់:
Post a Comment