គ្រឿងផ្សំ
ជ្រូក បង្គា ម្ទេស ជីវ៉ាន់ស៊ុយ ស្ពៃក្តោប ខ្ទឹមបារាំង ក្រូចឆ្មារ ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ ទឹកត្រី បីចេង
វិធីធ្វើ
១- ប្រេងឆា ១ស្លាបព្រា,គល់ស្លឹកគ្រៃ ២គល់ហាន់ស្តើងៗ, ម្ទេសខ្ចី ហាន់ចំណិតតូចៗ ,សាច់ជ្រូក (សាច់សុទ្ឋ) កន្លះគីឡូចញ្រ្ផាំអោយល្អិតៗ, ទឹកក្រូចឆ្មា ២ស្លាបព្រា, ស្លឹកជីវ៉ាន់ស៊ុយ ៣-៤ដើម, ខ្ទឹមបារាំង ១ដុំតូចចិតស្តើងៗ, ខ្ទឹមសក្រៀម ២ដុំចញ្រ្ផាំអោយម៉ដ្ឋ, ប៊ីចេង ១ស្លាបព្រាបាយ , ទឹកត្រីល្អ ២ស្លាបព្រា,ស្ករកន្លះស្លាបព្រា, ស្ពៃក្តោបបកយកស្លឹកខ្ចី ២-៣សន្លឹក
២- ដាំទឹកអោយក្តៅដាក់ គល់ស្លឹកគ្រៃ ម្ទេស និងសាច់ជ្រូក លីងចូលគ្នា ដុតភ្លើង អោយក្តៅខ្លាំងប្រហែល ៦នាទី ទើបចាក់សាច់លីងរួចទៅក្នុងចានទុកអោយ ត្រជាក់
៣- លាយទឹកត្រី ទឹកក្រូចឆ្មារ ស្ករ ប៊ីចេង ចាក់ចូលក្នុងសាច់លីង ហើយលីង ស្លឹកជឺវ៉ាន់ស៊ុប ខ្ទឹមបារាំង ខ្ទឹមសក្រៀម ចាក់ចូលបន្ថែមទៀត ច្របល់អោយសព្វ ទើបចាក់ដាក់លើស្លឹកស្ពៃក្តោប នៅលើចាន
0 យោបល់:
Post a Comment